
អតិថិជន និងគម្រោងរបស់ Wastelink
Wastelink មានជំនាញផ្នែកសេវវាកម្មកម្មវិធីសម្រាប់វិស័យទឹក និងទឹកសម្អុយ ជាមួយនឹងដំណោះស្រាយប្រកបដោយស្ដង់ដារ ដែលប្រើប្រាស់ឧបករណ៍ចល័តដូចជា ទូរស័ព្ទ និងថេបប្លេត ដើម្បីប្រមូលទិន្នន័យ និងប្រើប្រាស់កម្មវិធីអ៊ីនធឺណែត ដើម្បីផ្ដល់ office interface និងមុខងារគ្រប់គ្រង។
ទោះបីជាមុនពេលដែលយើងមាននូវបច្ចេកវិទ្យាទាំងនេះប្រើប្រាស់ ក៏យើងខ្ញុំមាននូវប្រព័ន្ធដំណើរការសម្រាប់វិស័យទាំងនេះផងដែរ។

អតិថិជន និងគម្រោងបច្ចុប្បន្ននៅប្រទេសអូស្ត្រាលី
យើងខ្ញុំកំពុងផ្ដល់សេវាកម្មមួយចំនួននៅរដ្ឋ New South Wales។
សេវាកម្មទាំងនោះរួមមាន៖
-
មូលដ្ឋានទិន្នន័យនៃTrade Waste សម្រាប់ការគ្រប់គ្រងដំណើរការរបស់Trade Waste
-
គំរូការធ្វើអធិការកិច្ចនៃTrade Waste និង
-
ការតាមដានត្រួតពិនិត្យនៃTankered Wastes។
ក្នុងចំណោមសេវាកម្មទាំងនោះ មានសេវាកម្មមួយចំនួនដែលប្រើប្រាស់នូវប្រព័ន្ធទប់ស្កាត់លំហូរបញ្ជ្រាស។
អតិថិជន និងគម្រោងបច្ចុប្បន្ននៅប្រទេសវៀតណាម
នៅដើមឆ្នាំ២០១៩ យើងខ្ញុំបានចាប់ផ្ដើមគម្រោងសាកល្បងមួយ ក្នុងការប្រមូលទិន្នន័យពីបញ្ជរលក់ទឹកនៅតំបន់ដាច់ស្រយាល ដែលបានផ្ដល់ដោយសមាគមទឹកប្រទេសអូស្រ្តាលី (AWA) សហការជាមួយAustrade។
រោងចក្រប្រព្រឹត្តកម្មទឹកសម្អុយឯកជនមួយ (WWTP) នៅទីក្រុងហូជីមីញ បានធ្វើការត្រួតពិនិត្យប្រចាំថ្ងៃ ដោយប្រើប្រាស់សេវាកម្មត្រួតពិនិត្យរបស់ Wastelink ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៨។
ចំពោះវិស័យផ្សេងទៀតក្រៅពីវិស័យទឹក ស្ថានីយ៍រថយន្តក្រុងមួយនៅទីក្រុងហូជីមីញ ប្រើប្រាស់សេវាកម្មត្រួតពិនិត្យរបស់Wastelink ដើម្បីគ្រប់គ្រង និងធ្វើរបាយការណ៍ទាក់ទងនឹងស្ដង់ដាអនាម័យ (the standard of cleaning) នៅទូទាំងតំបន់ស្ថានីយ៍នោះ។
អតិថិជន និងគម្រោងផ្សេងៗ


សាជីវកម្មទឹកស៊ីដនី (Sydney Water Corporation) គឺជាស្ថាប័នទឹកសម្អុយ ដែលគ្របដណ្ដប់តំបន់ Greater Sydney នៃរដ្ឋ New South Wales។ ក្នុងឆ្នាំ១៩៩១ យើងខ្ញុំបានចាប់ផ្ដើមធ្វើការជាមួយសាជីវកម្មនេះ លើប្រព័ន្ធសម្រាប់ការអនុលោម និងការត្រួតពិនិត្យប្រតិបត្តិការក្នុងវិស័យ Trade Waste។
All grease trap servicing was monitored - 13,000 sources, about 80,000 services per annum, with 27 transport companies involved.
នៅឆ្នាំ២០០៧ សាជីវកម្មនេះបានធ្វើការផ្លាស់ប្ដូរមកប្រើប្រាស់ប្រព័ន្ធថ្មីរបស់យើងខ្ញុំ ដែលប្រើប្រាស់ឧបករណ៍ចល័តដើម្បីប្រមូលទិន្នន័យពីអ្នកផ្ដល់សេវាកម្ម បន្ទាប់ពីអ្នកផ្ដល់សេវាកម្មបានបំពេញការងាររួមមាន ប្រមូល ដឹកជញ្ជូនទៅកន្លែងស្ដុកទុក និងត្រលប់ទៅកាន់សាជីវកម្មទឹកស៊ីដនី។
ប្រព័ន្ធរបស់យើងត្រូវបានប្រើប្រាស់ដោយសាជីវកម្មទឹកស៊ីដនី និងក្រុម-ហ៊ុនដឹកជញ្ជូនចំនួន២៧ក្រុមហ៊ុន។ ការប្រើប្រាស់ប្រព័ន្ធរបស់យើងខ្ញុំនេះ បានកាត់បន្ថយនូវចម្ងល់ដែលចោទសួរអំពីអតិថិជន និងការងារដែលប្រតិបត្តិ ហើយបានជួយគាំទ្រនូវកំរិតនៃការអនុឡោមការងារ។
Gold Coast Water គឺជាស្ថាប័នទឹក និងទឹកសម្អុយ ដែលគ្របដណ្ដប់ តំបន់ Gold Coast region south of Brisbane in Queensland. Wastelink បានចាប់ផ្ដើមធ្វើការជាមួយស្ថាប័ននេះក្នុងឆ្នាំ២០០៥ លើ ប្រព័ន្ធសម្រាប់ការអនុលោម និងការត្រួតពិនិត្យប្រតិបត្តិការក្នុងវិស័យ Trade Waste។
All grease trap servicing was monitored - 4,000 sources, about 25,000 services per annum, with a number of transport companies involved.
នៅឆ្នាំ២០០៧ សាជីវកម្មនេះបានធ្វើការផ្លាស់ប្ដូរមកប្រើប្រាស់ប្រព័ន្ធថ្មី របស់យើងខ្ញុំ ដែលប្រើប្រាស់ឧបករណ៍ចល័តដើម្បីប្រមូលទិន្នន័យពីអ្នក ផ្ដល់សេវាកម្ម បន្ទាប់ពីអ្នកផ្ដល់សេវាកម្មបានបំពេញការងាររួមមាន ប្រមូល ដឹកជញ្ជូនទៅកន្លែងស្ដុកទុក និងត្រលប់ទៅកាន់ស្ថាប័ន Gold Coast Water ។


