top of page

អំពីWastelink ...

Wastelink គឺជាក្រុមហ៊ុនអូស្រ្តាលីដែលមានមូលដ្ឋាននៅ Central Coast នៃរដ្ឋ New South Wales ភាគខាងជើងនៃ​ទីក្រុងស៊ីដនី។

ក្រុមហ៊ុនយើងខ្ញុំ បានចាប់ផ្ដើមតាំងពីខែកុម្ភៈ ឆ្នាំ១៩៨៩ ហើយបានផ្តោតលើប្រព័ន្ធនានាសម្រាប់វិស័យទឹកនិងទឹកសម្អុយ ចាប់តាំងពីឆ្នាំ ១៩៩១។ Wastelink ផ្គត់ផ្គង់នូវកម្មវិធីនានា ជាពិសេសគឺសេវាកម្មកម្មវិធី (SaaS) ក៏ដូចជាឧបករណ៍ សែនស័រមួយចំនួន ដែលត្រូវបានប្រើរួមគ្នាជាមួយនឹងកម្មវិធី។

នៅប្រទេសអូស្ត្រាលី Wastelink បានទទួលជោគជ័យក្នុងការអនុវត្តគម្រោងនៅ New South Wales, Queensland, Western Australia និងទឹកដីរដ្ឋធានីអូស្ត្រាលី។

យើងខ្ញុំបានមកធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមជាមួយសមាគមទឹកប្រទេសអូស្ត្រាលី (AWA-Australian Water Association) ចាប់តាំងពីឆ្នាំ ២០១៥ ហើយក្រុមហ៊ុនយើងខ្ញុំ មានប្រព័ន្ធដែលកំពុងប្រតិបត្តិការនៅទីនោះ ដោយសហការ​ជាមួយដៃគូរបស់យើងខ្ញុំ (Phukhaco of Ho Chi Minh City)។

ទោះបីជាប្រព័ន្ធរបស់យើងខ្ញុំ ត្រូវបានរចនាឡើងសម្រាប់វិស័យទឹក និងទឹកសម្អុយក៏ដោយ ក៏ប្រព័ន្ធទាំងនោះអាចប្រើប្រាស់​សម្រាប់វិស័យផ្សេងទៀត ដែលអនុលោមតាមការត្រួតពិនិត្យ និងវាយតម្លៃ។ យើងខ្ញុំពិតជាមានសេចក្ដីរីករាយក្នុងការធ្វើការ​ជាមួយ ដើម្បីត្រួតពិនិត្យ និងស្វែងរកនូវលទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធរបស់យើងខ្ញុំក្នុងវិស័យផ្សេងៗទៀត។

យើងខ្ញុំក៍នៅតែអាចផ្តល់ជូននូវដំណោះស្រាយតាមតំរូវការជាក់លាក់របស់អតិថិជន ទោះបីជាយើងខ្ញុំជឿជាក់ថាអតិថិជន​នឹងពេញចិត្តជាមួយនឹងប្រព័ន្ធរបស់យើងខ្ញុំតាមរយៈភាពបត់បែននៃផលិតផល

©2019 by Wastelink Pty Limited

ABN 78 003 701 335

bottom of page