top of page

Wastelink - របៀបដែលយើងខ្ញុំធ្វើការជាមួយអ្នក

Software That Works

ទំនាក់ទំនង

យើងខ្ញុំសង្ឃឹមថានឹងធ្វើការជាមួយអ្នកក្នុងរយះពេលវែង ដូច្នេះការកសាងទំនាក់ទំនងពិតជាមានសារៈសំខាន់​ណាស់សម្រាប់យើងខ្ញុំ។

នៅWastelink យើងខ្ញុំជឿជាក់ថា ការចួលរួមយ៉ាងជិតស្និទ្ធជាមួយនឹងអតិថិជន ការធ្វើការរួមគ្នាដើម្បីសំរេចបាននូវ គោលដៅដែលកំណត់ និងការទទួលយកនូវរាល់គំនិត ឬមតិយោបល់នានា នឹងធ្វើឲ្យទំនាក់ទំនងកាន់តែមានភាព​ល្អប្រសើរឡើង។

ភាពបត់បែន

Wastelink ជឿជាក់លើភាពបន់បែននៃអាជីវកម្ម។ ឧទាហរណ៍ យើងខ្ញុំអាចនឹងធ្វើការរួមជាមួយអ្នកដើម្បីបង្កើត និងព្រមព្រៀងលើ គំរូប្រព័ន្ធកម្មវិធី ដើម្បីបង្ហាញអ្នកថាយើងខ្ញុំអាចបំពេញបាននូវអ្វីដែលជា​តម្រួវការរបស់អ្នក។ អ្នកនឹងមិនតម្រូវឲ្យមានការបង់កម្រៃអ្វីទេ រហូតដល់តម្រូវការរបស់អ្នកត្រូវបានអនុវត្តដល់ ដំណាក់កាលដែលបាន​ព្រមព្រៀងជាមួយគ្នា។

ជារឿយៗ យើងខ្ញុំធ្វើការបញ្ចូល ក៏ដូចជាផ្តល់នូវរាល់មតិយោបល់នានា ពីលើផលិតផលរបស់យើងខ្ញុំ ដែលអាចមាន​អត្ថប្រយោជន៍ដល់អតិថិជន។

ការអភិវឌ្ឍកម្មវិធី មិនសុធសឹងតែមានភាពបត់បែន ឬអាចផ្លាស់ប្ដូរបាននុះទេ ហើយត្រូវបានគេលើកឡើងពីភាព​យឺតយ៉ាវ ក៏ដូចជាការចំណាយច្រើនដែលមិនឆ្លើយតបនឹងតម្រូវការ។ ហេតុដូចនេះយើងខ្ញុំបានស្វែងរកនូវវិធីសាស្រ្ត និងបច្ចេកទេសនានា ដែលធ្វើឲ្យតម្រូវការរបស់អ្នកក្លាយជាការពិត ពោលគឺមិនមែនជាសន្យាខ្យល់។

ដោយប្រើប្រាស់ភាពបត់បែននេះ យើងខ្ញុំអាចផ្ដល់ជូនអ្នកបាននូវប្រព័ន្ធកម្មវិធីយ៉ាងឆាប់រហ័ស និងត្រឹមត្រូវតាម​តម្រូវ​ការរបស់អ្នក។ 

©2019 by Wastelink Pty Limited

ABN 78 003 701 335

bottom of page