គំរូអាជីវកម្ម និងបែបបទនៃតម្លៃសេវាកម្ម
Wastelink ផ្ដល់ជូននូវប្រព័ន្ធកម្មវិធីដែលសមស្របតាមគំរូសេវាកម្មកម្មវិធី (SaaS model - Software as a service) ដែលគំរូនេះរួមមាន៖
-
ការផ្ដល់កម្មវិធី និងមូលដ្ឋានទិន្នន័យ
-
ការផ្លាស់ប្ដូរតាមតម្រូវការក្នុងករណីចាំបាច់
-
ការរៀបចំបទបង្ហាញ តាមអ៊ីនធឺណែតឬដោយផ្ទាល់
-
សុវត្ថិភាពនៃការបញ្ចូលមូលដ្ឋានទិន្នន័យ
-
ដំណើរការចម្លងទុក(backup) និងការស្ដារឡើងវិញនាគ្រាអាសន្ទ(recovery)
-
ការកំចាត់មេរោគនានា (Anti-virus, spyware, etc.)។
តម្លៃសេវាប្រចាំខែរបស់យើងខ្ញុំ បានបញ្ចូលនៅចំណុចដែលបង្ហាញខាងលើនេះ។
ជាក់ស្ដែង តម្លៃប្រចាំខែគឺអាស្រ័យទៅលើកម្មវិធីដែលបានប្រើ និងកំរិតនៃការប្រើប្រាស់។
យើងខ្ញុំប្រើប្រាស់នូវរង្វាស់(metrics)ដែលមានភាពងាយស្រួលក្នុងការស្វែងយល់។
Fឧទាហរណ៍៖ តម្លៃសំរាប់ការធ្វើការត្រួតពិនិត្យ(inspection) គឺអាស្រ័យលើចំនួននៃចំនុចត្រួតពិនិត្យ(inspection points) ក្នុងមួយខែ ពោលគឺប្រសិនបើអ្នកមានទីតាំងស្រដែងគ្នាចំនួន ៥ កន្លែង ហើយក្នុងមួយទីតាំងមានចំណុចត្រួតពិនិ្យចំនួន ១០ ចំនុច ដូចនេះចំនុចត្រួតពិនិត្យចំនួន ៥០ ចំណុច (៥កន្លែង x ១០ ចំណុច) នឹងត្រូវបានប្រើប្រាស់ជារង្វាស់ដើម្បីគណនាតម្លៃ។
សំរាប់ការចំណាយលើ Trade waste, ការទប់ស្កាត់លំហូតបញ្ច្រាស និងការគ្រប់គ្រងតំណភ្ជាប់របស់លូបង្ហូរទឹក គឺអាស្រ័យនឹងចំនួនទីតាំង ឧបករណ៍ និងតំណភ្ជាប់ដែលត្រូវបានបញ្ចូលនៅក្នុងប្រព័ន្ធ។
កម្មវិធីរបស់ Wastelink នឹងមិនឈប់ដំណើរការទេពេលដែលអ្នកបានប្រើប្រាស់ច្រើនជាងអ្វីដែលបានកំណត់។ កម្មវិធីនៅតែអនុញ្ញាតឲ្យអ្នកប្រើប្រាស់បាន ហើយ Wastelink នឹងធ្វើការពិនិត្យលើរង្វាស់ និងគណនាតម្លៃជាមួយអ្នកក្នុងពេលសមស្របណាមួយ។
សូមទាក់ទងមកយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម។